លិខិត/ប័ណ្ណឆ្លងព្រំដែន (Laissez-Passer)
គោលបំណង៖
ផ្ដល់ភាពស្របច្បាប់ និងងាយស្រួលដល់ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍ក្នុងខេត្តជាប់ព្រំដែន(កម្ពុជា-ថៃ)ក្នុងការឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងខេត្តឧត្ដរមានជ័យ។
មូលដ្ឋានគតិយុត្ត៖
-អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-អនុក្រឹត្យលេខ២៧២ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីប័ណ្ណព្រំដែន
កម្ពុជា-ថៃ
-ប្រកាសលេខ១៤៧៧ ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ប្រជាពលរដ្ឋខ្មែរដែលមានលំនៅដ្ឋានអចិន្រ្តៃយ៍នៅក្នុងខេត្តឧត្ដរមានជ័យ
ស្តង់ដារសេវា៖
លិខិត/ប័ណ្ណឆ្លងព្រំដែន (laissez-passer)
- តម្លៃសេវាជាក់លាក់ : ២០០០០រៀល ក្នុង ១ក្បាល
- រយៈពេលអតិបរមា : ០៥ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព : ២ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានលិខិត/ប័ណ្ណព្រំដែន (laissez-passer) អ្នកស្នើសុំសេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
១- ពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃស្ដាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ ២- រូបថតទំហំ ៤ x ៦ ចំនួន ២សន្លឹក ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ដែលជាច្បាប់ដើម ឬថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ចំនួន១ ច្បាប់ ៤-សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ។
នីតិវិធីនៃការផ្ដល់សេវា៖
កន្លែងផ្តល់សេវា
-
ការិយាល័យប្រជាពលរដ្ឋ ខេត្តឧត្ដរមានជ័យ
- អាសយដ្ឋាន ៖
- ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ
- ទីតាំងនៅលើផែនទី ៖
- ទំនាក់ទំនង ៖
-
ប្រធានការិយាល័យឡុច ចន្ថា០៩៧ ៥៥៦៦ ១៥៨
-
- អាសយដ្ឋាន ៖