រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញជួបស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ច លោកជំទាវ ញ៉ែម សាខន សខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ កម្ពុជា-ថៃ

នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ច លោកជំទាវ ញ៉ែម សាខន សខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ព្រះធម្មលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្តខ្ចាស់ បានអញ្ជើញដឹកនាំប្រតិភូទៅចូលរួមកម្មពិធីបុណ្យកឋិនដំរី នៅខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ ៕

អត្ថបទទាក់ទង