រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ សេចក្តីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូសជំរុញ ឬដូសទី៥

  • 978
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្របខណ្ឌ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីជួរមុខ និងមន្ត្រីចំពោះកិច្ចក្នុងខេត្តឧត្តរមានជ័យឲ្យបានជ្រាបថា ដោយទទួលបានការ អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងផ្អែកតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) រដ្ឋបាលខេត្តនឹងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ ជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីជួរមុខ និងមន្ត្រីចំពោះកិច្ចក្នុងក្របខណ្ឌ ខេត្តឧត្តរមានជ័យ

ចំពោះមុខសញ្ញាខាងលើដែលនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩នេះគឺជាអ្នកដែលធ្លាប់បានចាក់វ៉ាក់សាំង ចំនួន ៤ដូសរួចមកហើយ និងមានគម្លាតរយៈពេលយ៉ាងតិច ៣ខែ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងត្រូវភ្ជាប់មក ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥នេះ ចាប់អនុវត្តនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ តទៅ ចាប់ពី ម៉ោង ០៨:០០នាទីព្រឹកដល់ម៉ោង ១៧:០០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកអន្លង់វែង និងតាម មណ្ឌលសុខភាពទាំងអស់ក្នុងខេត្តឧត្តរមានជ័យ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ក្នុងខេត្តឧត្តរមានជ័យជ្រាបជាព័ត៌មាន និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ នៅតាមទីតាំងសុខាភិបាលដែលនៅ ជិតមូលដ្ឋានរស់នៅ ។

អត្ថបទទាក់ទង