រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សាធារណជន ទាំងក្នុង និងក្រៅខេត្តឧត្តរមានជ័យឱ្យបានជ្រាបថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានលំនៅឋានអចិន្ត្រៃយ៍ នៅក្នុងខេត្តដែលសាមីខ្លួនស្នើសុំប័ណ្ណព្រំដែនប៉ុណ្ណោះ ក្នុងតម្លៃ ២០.០០០រៀល (ពីរម៉ឺនរៀលគត់) ដោយសាមីខ្លួនត្រូវបង្ហាញមុខដោយផ្ទាល់ជាមួយមន្ត្រីមានសមត្ថកិច្ចនៅទីតាំងផ្តល់សេវា រៀងរាល់ ម៉ោងធ្វើការ និងភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន ៖
- ពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន ០១ច្បាប់ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិត មេដៃស្តាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ (ពាក្យស្នើសុំមានផ្តល់ជូននៅទីតាំងផ្តល់សេវាដោយ ឥតគិតថ្លៃ)
- រូបថតសាមីខ្លួនបច្ចុប្បន្ន ទំហំ ៤x៦ "ថតចំពីមុខគ្មានពាក់មួក ឬវ៉ែនតា" ចំនួន ០២សន្លឹក
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដែលជា ច្បាប់ដើម ឬថតចម្លងត្រឹមត្រូវតាមច្បាប់ដើម
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
រដ្ឋបាលខេត្ត សូមជម្រាប់បញ្ជាក់ជូនថា កន្លងមកនៅមានបងប្អូនប្រជាពលរដ្ឋយើងមួយ ចំនួនមានការភ័ន្តច្រឡំ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួនដើម្បីផលប្រយោជន៍បុគ្គលផ្ទាល់ ខ្លួនបានបំផុសចលនាឱ្យ បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ ឬអាសយដ្ឋានស្នាក់នៅក្រៅខេត្តឧត្តរមានជ័យ ថាអាចធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ឬនៅ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បាន តាមរយៈការធានាជួយរត់ការ ឬជូនមក ដល់ទីតាំងផ្តល់សេវាផ្ទាល់។
ករណីនេះ សូមបងប្អូនកុំចាញ់បោកការឃោសនា បោកបញ្ឆោតអំពីការឱ្យអញ្ជើញមកទទួល សេវា ឬការធានារៀបចំរត់ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃជូន ជៀសវាងខាតបង់ពេលវេលា និងថវិកា ដោយអសារបង់។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។