រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្ដរមានជ័យ ថ្លែងអំណរគុណអភិបាលក្រុងអ៊ិហ្សី ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលបានចាត់បញ្ជូនសម្ភារ បរិក្ខារសុខាភិបាលជាអាវ PPEនិងម៉ាស់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ

  • 973
  • ដោយ SEANGHIM

នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំប្រតិភូខេត្ត អញ្ជើញទទួលសម្ភារ បរិក្ខារសុខាភិបាលជាអាវ PPE ចំនួន ២.៧២០ឈុត និងម៉ាស់ចំនួន ៨៥.០០០សន្លឹក ដែលឯកឧត្តម ចាង ដេហឺ អភិបាលក្រុងអ៊ិហ្ស៊ី ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានចាត់បញ្ជូន ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីប្រើប្រាស់ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្ដម ប៉ែន កុសល្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនក្រុងអ៊ិហ្សី ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលបានចាត់បញ្ជូនសម្ភារ បរិក្ខារសុខាភិបាល ជូនដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការទប់ស្កាត់ជំងឺឆ្លង។

ជាចុងងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានសូមគោរពជូនពរឯកឧត្តម ចាង ដេហឺ និងសហការីក្រោមឱវាទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៃក្រុងអ៊ុហ្សីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពរទាំង ប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាត និងសូមជូនពរឲ្យចំណងមិត្តភាព “កម្ពុជា-ចិន” ស្ថិតស្ថេរចិរកាល។

អត្ថបទទាក់ទង