រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ទីតាំងផ្ទះចំនួន ០២ខ្នង ចាប់ពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ តទៅស្ថិត នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  • 657
  • ដោយ SEANGHIM

សម្រេច

ប្រការ ១.

ត្រូវបានបញ្ចប់ការបិទខ្ទប់ទីតាំងផ្ទះចំនួន ០២ខ្នង ចាប់ពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ តទៅស្ថិត នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដូចខាងក្រោម៖

១.ផ្ទះរបស់ឈ្មោះ ឡេម សឿត ភេទស្រី ស្ថិតនៅភូមិឈូក សង្កាត់សំរោង

២.ផ្ទះរបស់ឈ្មោះ ហេង ស្រីនិច ភេទស្រី ស្ថិតនៅភូមិពុរ សង្កាត់សំរោង

ប្រការ ២.

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣.

នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អភិបាល នៃគណៈអភិបាលក្រុង សំរោង ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ម្ចាស់ទីតាំងខាងលើ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អត្ថបទទាក់ទង