រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបិទខ្ទប់បណ្ដោះអាសន្នទីតាំងចំនួន ១៥កន្លែង ស្ថិតនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ

  • 1.1ពាន់
  • ដោយ SEANGHIM

សម្រេច ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ១៥កន្លែង ស្ថិតនៅឃុំព្រះប្រឡាយ ស្រកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយ មូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.បិទខ្ទប់ទីតាំងផ្សារត្រាំប៉ោង ភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ៖

-​ ចាប់ពីចំណុចផ្លូវចូលវត្តកុសលសែនជ័យ (ហៅវត្តត្រាំប៉ោង)ទៅទិសខាងកើតប្រវែង ២០០ម

- ចាប់ពី រវត្តកុសលសែនជ័យ (ហៅវត្តត្រាំប៉ោង)ទៅទិសខាងលិចប្រវែង ២០០ម

- ចាប់ពីចំណុចផ្លូវចូលវរៈសេនាតូច ៣៨៤ ទៅទិសខាងកើតប្រវែង ២០០ម

- ចាប់ពីចំណុចផ្លូវចូលវរៈសេនាតូច ៣៨៤ ទៅទិសលឺច ប្រវែង ២០០ម

២.ផ្ទះរបស់ឈ្មោះ នូ ប៊ុនណាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

៣.ផ្ទះរបស់ឈ្មោះ យិន សាវុន ភេទស្រី អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

៤.ផ្ទះរបស់ឈ្មោះ ទេស ភុន ភេទប្រុស អាយុ ៥៣ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

៥.ផ្ទះរបស់ឈ្មោះ មាន ស្រីលក្ខណ៍ ភេទស្រី អាយុ ៣៥ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

៦.ផ្ទះរបស់ឈ្មោះ ឆាយ សារិន ភេទស្រី អាយុ ៥០ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោងខាងត្បូង

៧.ផ្ទះរបស់ឈ្មោះ អុន តាំងក្រ ភេទប្រុស អាយុ ៥៣ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

៨.ផ្ទះរបស់ឈ្មោះ ងួន ស្រី ភេទស្រី អាយុ ២៧ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

៩.ផ្ទះរបស់ឈ្មោះ ឆាយ ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោងខាងត្បូង

១០.ផ្ទះរបស់ឈ្មោះ វង់ នឿន ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតនៅនៅភូមិត្រាំប៉ោង

១១.ផ្ទះរបស់ឈ្មោះ ហាយ ពិ ភេទស្រី អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោងខាងត្បូង

១២.ផ្ទះរបស់ឈ្មោះ ហ៊ន់ ធូ ភេទប្រុស អាយុ ៤០ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោងខាងត្បូង

១៣.ផ្ទះរបស់ឈ្មោះ សុន ភួង ភេទស្រី អាយុ ៣៤ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

១៤.ផ្ទះរបស់ឈ្មោះ នួន អាត ភេទស្រី អាយុ ៤៧ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

១៥ផ្ទះរបស់ឈ្មោះ អេង សុភាព ភេទស្រី អាយុ ៥៨ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង

ប្រការ ២

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖

• ហ៊ុមព័ទ្ធទីតាំងចំនួន ១៥កន្លែងខាងលើ

- ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញាពិក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង