រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងខេត្តឧត្ដរមានជ័យ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះតទៅ

  • 1.6ពាន់
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្តរមានជ័យមានកិត្តិយសសូមប្រគេននិងជម្រាបជូនដំណឹងដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាពលករ មាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ដែលមានទីលំនៅ ឬកំពុងបំពេញការងារក្នុងខេត្តឧត្តរមានជ័យ ទាំងអស់ឱ្យបានជ្រាបថា កន្លងមកក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងគ្រប់វ័យពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្ត ឧត្តរមានជ័យបានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យទទួលបានលទ្ធផលគួរ ជាទីមោទនៈ ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសង្កេតឃើញថា មកទល់ពេលនេះនៅមានចំនួនអ្នក ដែលត្រូវទទួលការចាក់វ៉ាក់សាំងមួយចំនួន នៅមិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារ ជំងកូវីដ-១៩នៅឡើយ ដោយកត្តា និងមូលហេតុផ្សេងៗគ្នា។

ចំពោះមុខនេះ ដើម្បីធានាបាននូវ “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយៗ រដ្ឋបាលខេត្ត នឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រគេន-ជូនព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ បង ប្អូនប្រជាពលករដែលទើបវិលត្រឡប់ សាធារណជន រួមនឹងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ឡើងទៅដែលមានទីលំនៅ ឬកំពុងបំពេញការងារក្នុងខេត្តឧត្តរមានជ័យទាំងអស់ ហើយមិនទាន់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ក្រោមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយពេលព្រឹកចាប់ពីម៉ោង ៨.០០នាទីដល់ ម៉ោង ១១.០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤.០០នាទីដល់ម៉ោង ១៧.០០នាទី ទៅតាមទី កន្លែងដូចខាងក្រោម ៖

អត្ថបទទាក់ទង