រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ១៦កន្លែង ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

  • 1.0ពាន់
  • ដោយ SEANGHIM

ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ១៦កន្លែង ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ទីតាំងផ្សារទំនប់ដាច់ និងផ្ទះប្រជាពលរដ្ឋលក់ដូរនៅតាមសងខាងផ្លូវ ចាប់ពីចំណុច៖

- ក្លោងទ្វារវត្ដទំនប់ដាច់ ទៅខាងលិចប្រវែង ៣០០ម និងទៅខាងកើតប្រវែង ៣០០ម

- ក្លោងទ្វារវត្ដទំនប់ដាច់ ទៅខាងជើងប្រវែង ៣០០ម

២.ផ្ទះរបស់ឈ្មោះ មុំ បុត្រ ភេទស្រី អាយុ ៤៦ឆ្នាំ ស្ថិតនៅភូមិទួលពង្រ

៣.ផ្ទះរបស់ឈ្មោះ សាន សុន ភេទស្រី អាយុ ៦៨ឆ្នាំ ស្ថិតនៅភូមិទំនប់ដាច់

៤.ផ្ទះរបស់ឈ្មោះ សេង សុខជៀង ភេទស្រី អាយុ ៥២ឆ្នាំ ស្ថិតនៅភូមិទួលចារ

៥-ផ្ទះរបស់ឈ្មោះ ហ៊ុន ចាន់ថន ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតនៅភូមិទួលការ

៦-ផ្ទះរបស់ឈ្មោះ យ៉ន សុខឿន ភេទស្រី អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិជ័យនិវត្តន៍

៧.ផ្ទះរបស់ឈ្មោះ ចែ ភក្តី ភេទស្រី អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិចារថ្មី

៨.ផ្ទះរបស់ឈ្មោះ ជា សារិន ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិទំនប់ដាច់

៩.ផ្ទះរបស់ឈ្មោះ ធន ឧសភា ភេទស្រី អាយុ ៣៨ឆ្នាំ ស្ថិតនៅភូមិទំនប់ដាច់

១០.ផ្ទះរបស់ឈ្មោះ សូ ចន្ថា ភេទស្រី អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិទំនប់ដាច់

១១.ផ្ទះរបស់ឈ្មោះ យ៉ន សុខឡាយ ភេទស្រី អាយុ ២៥ឆ្នាំ ស្ថិតនៅភូមិទំនប់ដាច់

១២.ផ្ទះរបស់ឈ្មោះ សឿន ម៉ាប់ ភេទស្រី អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិជ័យនិវត្តន៍

១៣.ផ្ទះរបស់ឈ្មោះ អឺស៊ិន ស៊ីនឿន ភេទស្រី អាយុ ៤៣ឆ្នាំ ស្ថិតនៅភូមិទំនប់ដាច់

១៤.ផ្ទះរបស់ឈ្មោះ ហូល អ៊ុម ភេទស្រី ស្ថិតនៅភូមិទួលការ

១៥.ផ្ទះរបស់ឈ្មោះ អ៊ុ មួន ភេទស្រី អាយុ ៧០ឆ្នាំ ស្ថិតនៅភូមិទួលការ

១៦.ផ្ទះរបស់ឈ្មោះ ជិន សុខហៀង ភេទស្រី អាយុ ៣០ ឆ្នាំ ស្ថិតនៅភូមិទួលពង្រ

ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖ '. ហ៊ុមព័ទ្ធទីតាំងចំនួន ១៦កន្លែងខាងលើ -ផ្អា

កការចេញ-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែក អន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង