រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ

  • 749
  • ដោយ SEANGHIM

ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ទីតាំងអាហារដ្ឋាន ទន្លេអុំ ស្ថិតនៅភូមិឈូក

២.ផ្ទះរបស់ឈ្មោះ អ៊ុន លឿប ភេទប្រុស អាយុ៥១ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល

ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

- ហ៊ុមព័ទ្ធទីតាំងចំនួន ០២កន្លែងខាងលើ

-ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា កក ផ្តាសា ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលំមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង