រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ០៦ខ្នង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ

  • 723
  • ដោយ SEANGHIM

សម្រេច ប្រការ ១..

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ០៦ខ្នង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ផ្ទះរបស់ឈ្មោះ សឿម ហោន ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតនៅភូមិឈូក

២.ផ្ទះរបស់ឈ្មោះ ដាំង ជួប ភេទប្រុស អាយុ៦០ឆ្នាំ ស្ថិតនៅភូមិឈូក

៣.ផ្ទះរបស់ឈ្មោះ រស់ រ៉េន ភេទប្រុស អាយុ៥៥ឆ្នាំ ស្ថិតនៅភូមិឈូក

៤.ផ្ទះរបស់ឈ្មោះ វឿន វែក ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិឈូក

៥.ផ្ទះរបស់ឈ្មោះ ជឿន ចាន់ ភេទស្រី អាយុ៩៦ឆ្នាំ ស្ថិតនៅភូមិឈូក

៦.ផ្ទះរបស់ឈ្មោះ ឃុន ឈួន អាយុ ៤១ឆ្នាំ ស្ថិតនៅភូមិពុរ (ទីតាំងស្តុកទឹកសុទ្ធសិង្គមកពីអូរស្មាច់)

ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

- ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ០៦ខ្នងខាងលើ

- ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង