រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយពីសប្បុរសជន លោកប៊ុន ធឿន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្ដមានជ័យ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

  • 598
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ លោកជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកប៊ុន ធឿន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្ដរមានជ័យ ដែលបានឧបត្ថម្ភទឹកសុទ្ធចំនួន ៣០ យួរ និងថវិកាចំនួន ២០០.០០០៛(ម្ភៃម៉ឺនរៀល) សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងខេត្តឧត្ដរមានជ័យ។

លោក ជា ពិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាថ្ងៃនេះបានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក ឲ្យទទួលបានជោគជ័យ។

អត្ថបទទាក់ទង