រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៥កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  • 846
  • ដោយ SEANGHIM

ប្រការ ១.
ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៥កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១.ទីតាំងផ្សារឈូក ស្ថិតនៅភូមិឈូក

២.ផ្ទះរបស់ឈ្មោះ រឹត សារឿយ ភេទស្រី អាយុ ៦០ឆ្នាំ ស្ថិតនៅភូមិឈូក

៣.ផ្ទះរបស់ឈ្មោះ គិត សួន ភេទប្រុស អាយុ ៧២ឆ្នាំ ស្ថិតនៅភូមិសំរោង

៤.ផ្ទះរបស់ឈ្មោះ មង មន់ ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិដូនកែនសែនជ័យ
៥.ផ្ទះរបស់ឈ្មោះ ថោង ថាវវីន ភេទស្រី អាយុ ១៩ឆ្នាំ ស្ថិតនៅភូមិរួតចំប៉ី

ប្រការ ២.
ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

- ហ៊ុមព័ទ្ធទីតាំងចំនួន ០៥កន្លែងខាងលើ

-ផ្អាកការចេញ

-ចូលទីតាំងទាំងនេះ .ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខា
ភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត _ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ។

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង