រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្ដមានជ័យ ប្រគល់អំណោយជូនដល់រដ្ឋបាលទាំងប្រាំក្រុង-ស្រុក ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក និងមណ្ដលព្យាបាល ទាំង៣១ទីតាំង

  • 858
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលទាំងប្រាំក្រុង-ស្រុក ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក និងមណ្ដលព្យាបាលកូវីដ-១៩ ទាំង ៣១ទីតាំង ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ដោយក្នុងមួយទីតាំងទទួលបាន ទឹកសុទ្ធ ២០កេស, មី ០២កេសតូច, ទឹកក្រូច​ ០២កេស​, ត្រីខ ០៥យួរ, ទឹកត្រី ០២យួរ និងទឹកស៊ីអ៊ីវ ០២យួរ។

អត្ថបទទាក់ទង