រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបើកឱ្យដំណើរការ ផ្សារសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ ចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះតទៅ

  • 942
  • ដោយ SEANGHIM

នារសៀលថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យ និងបើកដំណើរការផ្សារសំរោង។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ទោះបីជាថ្ងៃនេះយើងបើកឱ្យដំណើរការផ្សារសំរោង ឡើងវិញក៏ដោយ ក៏មិនត្រូវភ្លេចនូវវិធានការការពាររបស់ក្រសួងសុខាភិបាលឡើយ យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩ មិនដែលភ្លេចយើងនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដែល មានដូចខាងក្រោម៖

* ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ៖

១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។

២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។

៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

* ត្រូវអនុវត្តវិធានការ ៣កុំ៖

១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក ។

២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នានាពេលខាងមុខនេះ

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង