រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានទទួលថវិកាចំនួន៥.៣៨៥.៥០០,០០ រៀល និងអង្ករ១២៥ គីឡូក្រាម ពីសប្បុរសជន សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យ

  • 484
  • ដោយ SEANGHIM

(សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ) ៖នាព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានទទួលថវិកាពីសប្បុរសជន សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យ ចំនួន៥.៣៨៥.៥០០,០០ រៀល និងអង្ករ១២៥ គីឡូក្រាម។

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យសូមគោរព ជូនពរដល់សប្បុរសជន សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យ ព្រមទាំងក្រុមការងារ សូមអោយជូបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង