រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានទទួលថវិកាចំនួន៣.០០០.០០០,០០ រៀលពីសប្បុរសជន ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

  • 895
  • ដោយ SEANGHIM

(សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ) ៖នាព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានទទួលថវិកាពីសប្បុរសជនស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន៣.០០០.០០០,០០ រៀល(បីលានរៀល)។ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យសូមគោរព ជូនពរដល់មន្រ្តីរាជការនៃ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សូមអោយជូបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង