រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទការធ្វើដំណើរឆ្លងខេត្តនៅព្រំប្រទលស្រុកចុងកាល់ ជាប់ស្រុកស្រីស្នំខេត្តសៀមរាប

ដោយ kseanghim@oddarmeanchey.gov.khចំនួនទស្សនា (152)

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទការធ្វើដំណើរឆ្លងខេត្ត ក្នុងស្រុកចុងកាល់ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់មន្ទីរ-អង្គភាព។
ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការបិទការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយនាពេលនេះ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈ ការការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត ពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើង។ ហើយចំពោះការបិទចរាចរណ៍នេះគឺត្រូវបានអនុគ្រោះលើការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្តអ្នកជំងឺដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាលនេះប្រសិនបើមិនមានការចង់បាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់ទីកន្លែងទាំងអស់។ ម្យ៉ាងវិញទៀតនៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមពុកម៉ែបងប្អូនលោកយាយលោកតា ដែលមានបំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម សូមប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល “៣ការពារ ៣កុំ” និងពីរចូលរួម ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសរក្សានូវគម្លាតសុវត្ថិភាពបុគ្គល ត្រូវពាក់ម៉ាស នឹងយកទឹកអាកល់ ឬជែល យកតាមខ្លួនជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរភោគដែលមានដូចជាអង្ករ ទឹកសុទ្ធ ភេសជ្ជៈ ម៉ាស់ ជែល និងថវិកា១.០០០.០០០ រៀល ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅ៕

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 12 ម៉ោងមុន