រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្តរមានជ័យ បានដាក់ចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

  • 1.1ពាន់
  • ដោយ SEANGHIM

អាជ្ញាធរខេត្តឧត្តរមានជ័យ ដើម្បីដាក់ចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ ប្រភេទ នាយករងរដ្ឋបាលសាលាខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង៥ កិច្ចប្រជុំព្រឹកទៅនៅសាលប្រជុំសាលាខេត្ត។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយរសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: អនាម័យ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

អត្ថបទទាក់ទង