រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តឧត្ដរមានជ័យ៖ សុំអង្វរដល់លោកភូមិបាលក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ មេភូមិ សូមមេត្តាកុំរពឹសដៃ ចុះហត្ថលេខា

ដោយ kseanghim@oddarmeanchey.gov.khចំនួនទស្សនា (56)

(ឧត្ដរមានជ័យ)៖នាព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ពិនិត្យ វាយតម្លៃសំណើសុំបង្កើត បំបែកឃុំ សង្កាត់ និងភូមិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ការបង្កើត ឬបំបែកឃុំ សង្កាត់ និងភូមិ អាចដាក់ស្នើរសុំទៅបានលុះត្រាតែមានប្រជាពលរដ្ឋរស់នៅចាប់ពី១៥០ គ្រួសារឡើងទៅ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសុំអង្វរដល់លោកភូមិបាលក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ ដូចជាមេភូមិ “សូមមេត្តាកុំរពឹសដៃ បើមើលឃើញថាខុសច្បាប់ហើយ សូមកុំចុះហត្ថលេខា កុំព្រោះតែថវិកាបន្តិចបន្តួចធ្វើឱ្យបាត់បង់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ” ។ ឯកឧត្ដម បន្តថាត្រឹមអនុប្រធានមន្ទីរចុះក្រោម ដកត្រឹម អភិបាលខេត្តតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំពោះរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលដាក់ស្នើរសុំនាពេលនេះ មានសង្កាត់ចំនួន១ ឃុំចំនួន៤ និងភូមិចំនួន៣៧។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត០៨៨ ៤៦៧ ២២២២
លេខ​រថយន្ថពន្លត់អគ្គិភ័យ- ០៩៧ ៧៧ ៨០ ០២៤, ០៩៧ ៣៤ ៦៦ ០៩៦
វ.ឯ. ហម ភិរម្យ( អធិការ ក្រុង សំរោង)០៩៧ ៩៩៩៩ ៧៤៥
ហ៊ួន ភារម្យ០៨៨ ៨៥១ ៥០៥១
ស៊ឺ ថារិទ្ធ០៧១ ៩៩៧ ២៣៤៥
ទួត វុទ្ធី០៩៧ ៧៨១ ៤១៩៨
សូ ម៉ារ៉ុង០៦៦ ៤៨៨ ៩៨៨
ឈុំ សុពៅ០៩៧ ៧៩៩ ៣៣០២
សត្យា រ៉ូម៉េអ៊ូ០៩៧ ៨៩២ ៩៤៤៤
ស្ងួន និមល០៨៨ ៦៧៦ ៦៦៩៩
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន