រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ថ្ងៃនេះប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់ត្រជាក់ក្តៅ វិលវល់ពិរយៈកម្ពស់មកផ្ទៃដី (Inversion Mass Wind)និងទទួលរងឥទ្ធិពលទ្រនុងប៉ាស៊ីហ្វិកដែលជាហេតុមានភ្លៀងធ្លាក់ខ្សោយ និងមានសីតុណ្ហភាពចុះត្រជាក់

  • 813
  • ដោយ SEANGHIM

បើតាមការប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលខ្យល់ត្រជាក់ក្តៅ វិលវល់ពិរយៈកម្ពស់មកផ្ទៃដី (Inversion Mass Wind) និងទទួលរងឥទ្ធិពលទ្រនុងប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលធ្វើឱ្យតំបន់មួយចំនួនទទួលរងសម្ពាធនិងមានភ្លៀងធ្លាក់ខ្សោយ និងមានសីតុណ្ហភាពចុះត្រជាក់។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់នេះ។

អត្ថបទទាក់ទង