រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ

  • 722
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នាវេលាម៉ោង ១៤ៈ០០នាទីរសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ជាលទ្ធផល៖

+ឯកភាពបន្តរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឆ្លងដែន
+បន្តសហការណ៍ និងសម្របសម្រួលដល់ការឆ្លងដែនចេញចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ (ប្រគល់ឱ្យសមត្ថកិច្ចគយប្រចាំតំបន់ច្រកបន្តមុខការ)
+បន្តរួមគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ពិសេសឆ្លងដែនចូលកាប់ឈើ និងការលួចនាំរថយន្តឆ្លងដែនខុសច្បាប់
+បន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំ។

អត្ថបទទាក់ទង