រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញ្ញាធរខេត្តឧត្ដរមានជ័យ ប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង ប្រគល់ជូនមន្ទីរពេទ្យបង្អែក ស្រុកត្រពាំងប្រាសាទ១គ្រឿង និងមន្ទីរពេទ្យបង្អែក ស្រុកបន្ទាយអំពិល១គ្រឿង ដែលជាអំណោយរបស់ ក្រសួងសុខាភិបាល

  • 838
  • ដោយ SEANGHIM

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ដល់មន្ទីរពេទ្យបង្អែក ស្រុកត្រពាំងប្រាសាទ១គ្រឿង និងមន្ទីរពេទ្យបង្អែក ស្រុកបន្ទាយអំពិល១គ្រឿង ដែលជាអំណោយរបស់ ក្រសួងសុខាភិបាល ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តឧត្ដរមានជ័យ ឱ្យកាន់តែល្អប្រសើឡើង។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា៖ រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ជួយប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ដោយដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា និងក្នុងគ្រាមានអាសន្នផងដែរ។ ឯកឧត្ដម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សា ឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា។

អត្ថបទទាក់ទង