រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ប៉ែន កុសល្យ សូមបួងសួងទេវតាប្រសិទ្ធពរជ័យជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៥ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់សម្ដេច

  • 1.0ពាន់
  • ដោយ SEANGHIM

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ តំណាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃ ខួប៤៥ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១, សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យឲ្យចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអម្រឹត និងទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង