រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ប៉ែន កុសល្យ អមដំណើរ ឯកឧត្ដម កែវ រតនៈ ចុះសួរសុខទុក្ខររបស់អគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិលវ៉ាយ ភី គ្រុប ដល់នាយពលទាហាន នាយ ពលនគរបាល សមរភូមិមុខ ទិសប្រាសាទតាមាន់៖

  • 749
  • ដោយ SEANGHIM

នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អមដំណើរ ឯកឧត្ដម កែវ រតនៈ ប្រតិភូអម នាយករដ្ឋរដ្ឋមន្រ្តី ទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរដំណើរដំណើរអញ្ជើញចុះសួរសុខទុក្ខររបស់អគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិលវ៉ាយ ភី គ្រុប ដល់នាយពលទាហាន នាយ ពលនគរបាល សមរភូមិមុខ ទិសប្រាសាទតាមាន់ នៅទីបញ្ជាការ វរសេនាតូចលលេខ៤២២។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដម កែវ រតនៈ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បង​ប្អូន នាយពលទាហាន នាយនគរបាលទាំងអស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អជាមួយអាជ្ញាធរ ដើម្បីការពារសន្តិសុខ ជូនជាតិមាតុភូមិ និងប្រជាជនឲ្យ​ខានតែ​បាន និងលើកទឹកចចិត្តបងប្អូនកងទ័ពខិតខំបង្កបង្កើនផល ដាំដុះន្លែបង្ការរួមផ្សំ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដម ក៏បានឧបត្ថម្ភកង់  និងគ្រឿងឧបភោគបរិភោគមានដូចដូចជាមី, ត្រីខ, ប៊ីចេង, ទឹកស៊ីអ៊ីវ និងត្រីងៀតមួយចំនួនទៀតជូនបងប្អូនកងទ័ពផងដែរ។ស៊ាងហ៊ីម

អត្ថបទទាក់ទង