រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កូនឈើក្រញ៉ូង និងដើមផ្កាចំប៉ី ចំនួន៥០០ ដើម ត្រូវបានដាំលម្អនៅបរិវេណស្ថានីយបុរាណប្រវត្តិសាស្រ្ត ស្ពានទ័ព និងប្រាសាទព្រហ្មកិល មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់៖

  • 1.5ពាន់
  • ដោយ SEANGHIM

ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីចំណុះ សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរទេសចរណ៍ និងរដ្ឋបាលស្រុកចុងកាល់ ចុះដាំកូនឈើលម្អនៅបរិវេណស្ថានីយបុរាណប្រវត្តិសាស្រ្ត ស្ពានទ័ព និងប្រាសាទព្រហ្មកិល មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ឧត្តរឧត្តរមានជ័យ ដើម្បីកែលម្អសោភ័ណភាព និងលើតម្លៃស្ថានីយបុរាណដែលជាសម្បត្តិបេតិកណ្ឌជាតិ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាឲ្យកាន់តែច្រើន។ នៅក្នុងការចុះដាំកូនឈើនេះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធាន មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រីប្រធានមន្ទីរទេសចរណ៍ លោកអភិបាលស្រុក រួមទាំងមន្រ្តីជាច្រើនរូបផងដែរ។ គួររំឭកដែរថា កូនឈើដែលបានដាំនៅបរិវេណស្ថានីយបុរាណខាងលើមានចំនួន ៥០០ ដើម ជាប្រភេទឈើក្រញ៉ូង និងដើមផ្កាចំប៉ី ដែលជាឧបត្ថម្ភរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ។

ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ

អត្ថបទទាក់ទង