រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រាសាទ ត្រពាំងប្រាសាទ

ដោយ kseanghim@oddarmeanchey.gov.khចំនួនទស្សនា (626)

ចេញពីទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅស្រុកត្រពាំងប្រាសាទ មានចម្ងាយសរុប ១១៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ ៥០០ម៉ែត្រ ខាងជើងរង្វង់មូលទីរួមស្រុកត្រពាំងប្រាសាទ។

ប្រាសាទនេះបែរមុខទៅទិសខាងកើតមានតួប៉មបី ប្រាសាទមានប្លង់រាងបួនជ្រុងស្មើដែលធ្វើពីឥដ្ឋរត់ជាជួរពីជើងទៅត្បូង។ មានស៊ុមទ្វារពីរ នៅផ្នែកខាងលិចនៃតួប៉មកណ្ដាលធ្វើពីថ្មភក់ និងទ្វារបីទៀតជាទ្វារបញ្ឆោតដែលធ្វើអំពីឥដ្ឋ។ តួប៉មទាំងនេះសង់នៅលើខឿនតែមួយធ្វើអំពីថ្មបាយក្រៀមរួមទាំងកំពែងចតុកោណកែងធ្វើអំពីថ្មបាយក្រៀម។

មិនតែប៉ុណ្ណោះប្រាសាទនេះមានដានកសិនបុរាណ (គូទឹក) ព័ទ្ធជុំវិញ។ មានត្រពាំងបុរាណមួយនៅចំពីមុខអ័ក្សរបស់ប្រាសាទពីកើតទៅលិចមានចម្ងាយ ២០០ម៉ែត្រ ហើយត្រពាំងនេះរីងស្ងួតនៅរដូវប្រាំង។

ប្រាសាទនេះកសាងឡើងមុនសម័យអង្គរហើយឧទ្ទិសចំពោះព្រះសិវៈ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត០៨៨ ៤៦៧ ២២២២
លេខ​រថយន្ថពន្លត់អគ្គិភ័យ- ០៩៧ ៧៧ ៨០ ០២៤, ០៩៧ ៣៤ ៦៦ ០៩៦
វ.ឯ. ហម ភិរម្យ( អធិការ ក្រុង សំរោង)០៩៧ ៩៩៩៩ ៧៤៥
ហ៊ួន ភារម្យ០៨៨ ៨៥១ ៥០៥១
ស៊ឺ ថារិទ្ធ០៧១ ៩៩៧ ២៣៤៥
ទួត វុទ្ធី០៩៧ ៧៨១ ៤១៩៨
សូ ម៉ារ៉ុង០៦៦ ៤៨៨ ៩៨៨
ឈុំ សុពៅ០៩៧ ៧៩៩ ៣៣០២
សត្យា រ៉ូម៉េអ៊ូ០៩៧ ៨៩២ ៩៤៤៤
ស្ងួន និមល០៨៨ ៦៧៦ ៦៦៩៩
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 7 ខែ​សីហា 2020
ថ្ងៃ​សុក្រ, 12 ខែ​មិថុនា 2020
ថ្ងៃ​សុក្រ, 29 ខែ​ឧសភា 2020
ថ្ងៃ​ព្រហស្បតិ៍, 8 ខែ​សីហា 2019

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន