រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះជួបសួរសុខទុក្ខ និងប្រគល់ផ្ទះជូនគ្រួសារទូរគតជន ចាស់ជរាគ្មានទីពឹងចំនួន០៣ ខ្នងផ្ទះ និងគ្រួសារទីទាល់ក្រចំនួន១០ គ្រួសារ

  • 877
  • ដោយ SEANGHIM

នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះជួបសួរសុខទុក្ខ និងប្រគល់ផ្ទះជូនគ្រួសារទូរគតជន ចាស់ជរាគ្មានទីពឹងចំនួន០៣ ខ្នងផ្ទះ និងគ្រួសារទីទាល់ក្រចំនួន១០ គ្រួសារ ដែលស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ-អង្គភាព លោកអភិបាលស្រុកបន្ទាយអំពិល និងអាជ្ញាធរមូលដ្ឋានច្រើនរូបទៀត។

ក្នុងឱកាសំណេះសំណាលនេះដែរ ឯកឧត្តម ប៉ែន កុសល្យ ក៏បាន ប្រគល់ផ្ទះចំនួនបីខ្នងផ្ទះ ជូនដល់គ្រួសារទូរគតជន ចាស់ជរាគ្មានទីពឹង ដែលជាអំណោយរបស់ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ផ្ទាល់ ដោយក្នុងមួយគ្រួសារទទួលបាន ពូក១ សម្រាប់, ភួយ១ សម្រាប់, ខ្នោយ១ សម្រាប់, មី១ កេស, ត្រីខ១ យួរ, ប៊ីចេង១ កញ្ចប់ និងថវិកា ១៥០,០០០៛ (ដប់ប្រាំម៉ឺនរៀល) និងចែកអំណោយជូនដល់គ្រួសារទីទាល់ក្រចំនួន១០ គ្រួសារ ដោយមួយក្នុងមួយគ្រួសារទទួលបានមី១ កេស, ត្រីខ១ យួរ, ប៊ីចេង១ កញ្ចប់ និងថវិកា២០,០០០៛ (ពីរម៉ឺនរៀល) ព្រមទាំងប្រគេនបច្ច័យ១,០០០,០០០៛ (មួយលានរៀល)ជូនដល់វត្តគីរីរង្សីថ្មដូន សម្រាប់កសាង។   ឯកឧត្ដម បានបន្តដំណើរចុះជួបសួរសុខទុក្ខកងកម្លាំងការពារព្រំដែន ប្រាសាទតាក្របី និងឧបត្ថម្ភថវិកាចំនួន៩០០,០០០៛ (កៅសិបម៉ឺនរៀល)។

អត្ថបទទាក់ទង