រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុក

ដោយ orngsomach@oddarmeanchey.gov.khចំនួនទស្សនា (652)

តាម៉ុក ជាអតីត មេដឹកនាំខ្មែរក្រហមមានផ្ទះមួយកន្លែងដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ផ្ទះតាម៉ុកបច្ចុប្បន្ន គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ។ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតាហៅបឹង អន្លង់វែងឬបឹងអូរជីកដែលស្គាល់ថាជាផ្ទះ​ និងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធារបស់តាម៉ុក។
តាម៉ុក គឺជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណៈមជ្ឈិមបក្សខ្មែរក្រហម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គាត់ក៏ជាមេទ័ពកំពូលរបស់ខ្មែរក្រហម ហើយតាម៉ុក​ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ១៩៩៩ បន្ទាប់មកគាត់បានស្លាប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ហើយក្រុមគ្រួសារ និងសាច់ញាតិរបស់គាត់យកមកបញ្ចុះនៅវត្តធម្មារាមឬវត្តស្រះឈូក ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងព្រៃ ស្រុក អន្លង់វែង។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 7 ខែ​សីហា 2020
ថ្ងៃ​ចន្ទ, 29 ខែ​មិថុនា 2020
ថ្ងៃ​សុក្រ, 29 ខែ​ឧសភា 2020
ថ្ងៃ​ព្រហស្បតិ៍, 8 ខែ​សីហា 2019

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 5 ថ្ងៃមុន