រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចដែលប្រគល់ជូនរដ្ឋវិញស្ថិតនៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់៖

  • 1.3ពាន់
  • ដោយ SEANGHIM

នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹងនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចដែលប្រគល់ជូនរដ្ឋវិញស្ថិតនៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក-នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង-ស្រុកទាំងប្រាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្រ្តីពាក់ពាក់ព័ន្ធមួយចំនួនទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

អត្ថបទទាក់ទង