រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ នាំយកអំណោយចែកជូនដល់គ្រួសារដែលជួបការខ្វះខាតចំនួន ១១ គ្រួសារនៅស្រុកចុងកាល់

  • 1.6ពាន់
  • ដោយ SEANGHIM

នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះជួប និងសួរសុខទុក្ខដល់គ្រួសារក្រីក្រ ចំនួន១១ គ្រួសារ និងគ្រួសាររងគ្រោះដោយរន្ទះបាញ់ស្លាប់១ ករណី សរុប១២ គ្រួសារ ឋិតនៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ហេង សំអាន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ សូមអាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខិត្តប័ណ្ណស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ-១៩” និង“វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩” និងណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍។

សូមបញ្ជាក់ថា៖ គ្រួសារដែលជួបការខ្វះខាតទាំង១២ គ្រួសារ បានទទួលអំណោយពីសាខាសមាគមនារីខេត្ត ដោយក្នុង១ គ្រួសារទទួលបាន អង្ករ៥០ គីឡូក្រាម, មី១ កេស, ទឹកត្រី១ យួរ, ទឹកស៊ីអ៉ីវ១ យួរ, និងថវិកា១០០,០០០ រៀល។

អត្ថបទទាក់ទង