ឯកឧត្តម ប៉ែន កុសល្យ ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋមានជម្លោះ និងបានចាក់បំពេញដីរំលោភលើដីចំណីបឹង
ល្ងាចថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយ លោកអភិបាលក្រុងសំរោង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីររ៉ែ និងថាមពល និងចៅសង្កាត់ ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋមានជម្លោះ និងបានចាក់បំពេញដីរំលោភលើដីចំណីបឹង ហើយជាដំណោះស្រាយបឋម ឯកឧត្តមអភិបាលខេត្ត បានប្រគល់ជូនដល់មន្ទីរជំនាញសិក្សាសាវតាឱ្យបានលម្អិតបន្ថែមទៀត មុននឹងឈានដល់ការដោះស្រាយជាបន្ត៕
ព័ត៌មានជាប់ទាក់ទង