រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីករណីទំនាស់ ប្រជាពលរដ្ឋ៨៧គ្រួសារ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (574)

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំស្តីពីករណីទំនាស់របស់ ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ និងលោក អ៊ុក គឹមលី ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំលេខ១២ សាលាខេត្ត ឧត្តរមានជ័យ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមមាន​ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមាន ជ័យ មន្រ្តីទីចាត់ការអន្តរ វិស័យសាលាខេត្ត មេឃុំត្រពាំងប្រីយ៍ មន្រ្តីភូមិបាលស្រុក អន្លង់វែង និងអនុភូមិទឹកជប់ ។

បន្ទាប់ពីការពិភាក្សាផ្តោះប្តូរយោបល់រួចមក កិច្ចប្រជុំសម្រេចបាន​នូវ​​លទ្ធផល ដូចខាងក្រោម

អាជ្ញាធរឃុំត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានទំនាស់ជាក់ស្តែង

ខណ្ឌរដ្ឋបាលព្រៃឈើ ពិនិត្យ និងស្រាវជ្រាវអំពីសាវតាដីស្ថិតនៅ ក្នុងគម្របព្រៃឈើ២០០២ ដែរឬទេ

ករណីស្ថិតនៅដីគម្របព្រៃឈើ ត្រូវស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលជាមុនសិន មុននឹងធ្វើដោះស្រាយ

ឃុំត្រូវទប់ស្កាត់ការទន្រ្ទានចូលកាន់កាប់ដីនេះ ដោយត្រូវរាយការណ៍មកអាជ្ញាធរមាន សម​ត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

ជំនាញពាក់ព័ន្ធត្រូវផ្ទៀងផ្ទាត់ទីតាំងដីជាក់ស្តែង។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 7 ថ្ងៃមុន