រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសក្នុងការជីកយកអាចម៍ដីបឹងក្នុងភូមិសាស្រ្តក្រុងសំរោង ខេត្តឧត្តរមានជ័យ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (624)

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបន្ទប់លេខ១២​ សាលាខេត្តឧត្តរមានជ័យ មានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើលក្ខណៈ បច្ចេកទេសក្នុងការជីកយកអាចម៍ដីបឹង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលក្រុង ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ប្រធានមន្ទីររ៉ែ និងថាមពល អនុប្រធានមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចៅសង្កាត់ មន្រ្តីរាជការ និងមេភូមិ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រធាន បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មជីក យកអាចម៍ដី មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែពិនិត្យមើលលើលក្ខណៈបច្ចេកទេស ឱ្យបានហ្មត់ចត់ ជៀសវាងមានផលប៉ះពាល់ ដែលបណ្តាលមកពីរណ្តៅដីនេះ នៅពេលក្រោយការធ្វើអាជីវកម្ម ដែលនេះជាបញ្ហាត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ទាំងអស់គ្នា។

ជាលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំនេះ រួមមាន៖

១. ក្នុងចំណោមរណ្តៅដីបឹង៥ មាន៤ ដែលបានជីកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បាត់បង់សោភ័ណ្ឌភាព​។ អង្គប្រជុំសម្រេចធ្វើការកែលម្អឱ្យបានត្រឹមត្រូវឡើងវិញ។

២. ការជីករណ្តៅដី ត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេសជីកយកអាចម៍ដី ដោយមានផ្លូវជុំវិញ មានគម្លាតសុវត្ថិភាព និងជម្រាលជាដើម។

៣.អាជ្ញាធរក្រុង សង្កាត់ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ រួមគ្នាពង្រឹងការ អនុវត្តច្បាប់លើការធ្វើអាជីវកម្មជីកយកអាចម៍ដី។

៤.អាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ បានចុះពិនិត្យ តាមបណ្តារណ្តៅដីក្នុងបឹងជាក់ស្តែង ដើម្បីមានមូលដ្ឋានក្នុងការកែលម្អយ៉ាងណា ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៥.មន្ទីររ៉ែ និងថាមពលសម្របសម្រួលជាមួយអាជីវករជីកអាចម៍ ដើម្បីស្តារ រណ្តៅដីបឹងទាំង៥នេះឡើងវិញ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន