រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្ដរមានជ័យបង្កើតគណៈកម្មការ ប្រយុទ្ធនឹងជំងឺ Covid-19

  • 1.7ពាន់
  • ដោយ SEANGHIM

ឯកឧត្ដម អភិបាលខេត្ត ប៉ែន កុសល្យ បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីការបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (Covid-19) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន។

សម្រាប់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក៏បានបង្កើតនូវគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងតំបន់រដ្ឋបាលខេត្តដែរ ដែលមាន ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាប្រធានគណៈកម្មការ រួមនិងមន្ត្រីរាជការ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតជាសមាជិក។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែចូលរួមឲ្យសកម្មជាមួយក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោកប្រចាំនៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ពោលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចាត់ចែង អនុវត្តនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង