រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំស្តីពីបញ្ហាការធ្វើអាជីវកម្មជីកអាចម៍ដី និងការដឹកជញ្ជូនអាចម៍ដីក្នុងទីប្រជុំជនក្រុង ខេត្តឧត្តរមានជ័យ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (515)

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តឧត្តរមានជ័យ បន្ទប់លេខ១២ មានរៀបចំកិច្ចប្រជុំស្តីពីការធ្វើអាជីវកម្មជីកអាចម៍ដី ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរ ក៏មានចូលរួមពី ​លោក ប្រធានមន្ទីររ៉ែ និងថាមពល អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន អនុប្រធានមន្ទីរបរិស្ថាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុងសំរោង នាយកទីចាត់ការ អន្តរវិស័យ ចៅសង្កាត់ទាំងប្រាំ មន្រ្តី និងម្ចាស់អាជីវកម្មជីកអាចម៍ដីលក់ ។

បន្ទាប់ពីមានការពិភាក្សា ផ្លាស់ប្តូរយោបល់រួចមក ស្មារតីនៃអង្គប្រជុំ សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖

មន្ទីររ៉ែ និងថាមពលស្នើឱ្យម្ចាស់អាជីវកម្មជីកអាចម៍ដីលក់គោរពតាម សារាចរណែនាំលេខ ០៣១០ ចុះថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល

មន្ទីរបរិស្ថានស្នើឱ្យមានកិច្ចសន្យាបរិស្ថាន មុននឹងចេញអាជ្ញាប័ណ្ណជីកអាចម៍ដី

បញ្ឈប់ការប្រើប្រាស់ឡានដឹកជញ្ជូនអាចម៍ដីមានស្លាកលេខខេមរ ភូមិន្ទ ករណីពិនិត្យឃើញមានទៀតកម្លាំងកងរាជអាវុធហត្ថចុះឃាត់ និងធ្វើកិច្ចសន្យា

​ម្ចាសអាជិវកម្មជីកអាចម៍ដី ត្រូវណែនាំអ្នកបើកបរឱ្យគោរពតាមច្បាប់ ចរាចរណ៍ផ្លូវគោក និងសារាចរណ៍ណែនាំលេខ៣១០ របស់ក្រសួងរ៉ែ និងថាមពល។ករណីមិនគោរពតាម អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការទៅតាមច្បាប់កំណត់

ម្ចាស់អាជីវកម្មជីកអាចម៍ដីទាំងអស់ត្រូវគោរពតាមបទដ្ឋាន បច្ចេកទេសដោយមានជើងទេរ និងនៅជុំវិញរណ្តៅដីត្រូវទុកកន្លែង សម្រាប់ដាំដើមឈើជុំវិញ

ស្នើឱ្យម្ចាស់អាជីវកម្មជីកអាចម៍ដី សំអាតផ្លូវដែលមានធា្លកដីរាយ ប៉ាយតាមដងផ្លូវ

ម្ចាស់អាជីវកម្មជីកអាចម៍ដីស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការចំពោះឡានដឹកដីណាដែលមិនគោរពច្បាប់

ទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីររ៉ែ និងថាមពល មន្ទីរសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលក្រុងសំរោង រួមគ្នាចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះការធ្វើអាជីវកម្មនេះ ករណីមិនគោរពច្បាប់។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន