រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (544)

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្តចាស់។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក ប្រធានមន្ទីររ៉ែ និងថាមពល អភិបាលរងក្រុង ស្រុក នាយកទីចាត់ការអន្តរវិស័យ តំណាងអគ្គិសនីកម្ពុជាខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុនlyp គ្រុប សេវាប្រតិបត្តិករអគ្គិសនី និងអ្នកពាក់ព័ន្ធទាំងអស់ ។

កិច្ចប្រជុំនេះ មានគោលបំណង ត្រួតពិនិត្យមើល ការគ្រប់គ្រង ការសិក្សាលើបញ្ហាប្រឈម និងសំណូមពរ និងវិធានការដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗបានទទួលសេវាអគ្គិសនីប្រើប្រាស់។

ជាមួយគ្នានេះ ឯកឧត្តម​ប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងថា តម្រូវការថាមពលអគ្គិសនីជាកត្តារអាទិភាព អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ នៅតាមភូមិឋានទាំងអស់ត្រូវមានសេវាអគ្គិសនីប្រើប្រាស់។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតែចូលរួមសហការគ្នាក្នុងការសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឆ្លងតាមរយៈការពិភាក្សា ផ្លាស់ប្តូរយោបល់រួចមក​ស្មារតីអង្គប្រជុំ សម្រេចបានលទ្ធផលដូចខាងក្រោម៖

១).រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ មករដ្ឋបាលខេត្ត

២).ក្រុមហ៊ុនlyp គ្រុប នឹងភ្ជាប់ជូននៅដើមខែមិនា សម្រាប់ភូមិអូរអង្រែ​ និងទួលប្រាសាទ ស្រុកអន្លង់វែង និងភូមិអូរកន្សែង ក្រុងសំរោង នឹងភ្ជាប់កុងទ័រប្រើប្រាស់ ដោយមានភ្ជាប់ផែនទីអ្នកប្រើប្រាស់តាមខ្នងផ្ទះ

៣).សេវាករដែលដំណើរការអាជីវកម្មរបស់ខ្លួននៅស្រុកត្រពាំងប្រាសាទ រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានជាកិច្ចប្រជុំមួយដោយមានការចូលរួមពីអគ្គិសនីកម្ពុជាខេត្តសៀមរាប ជាមួយសេវាករ

៤).ប្រតិបត្តិករដែលមានអាជ្ញាប័ណ្ណ ត្រូវផ្តល់នូវផែនទីអំពីទីតាំងដែលបានភ្ជាប់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់មករដ្ឋបាលខេត្ត

៥).អាជ្ញាធរក្រុង​ស្រុក​ត្រូវចូលរួមសហការ ជាមួយក្រុមហ៊ុនដែលប្រតិបត្តិការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រុញឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមសហការជាមួយក្រុមហ៊ុន ដើម្បីដំណើរការការតភ្ជាប់ខ្សែបណ្តាញ ការដាំបង្គោល និងរៀបចំបណ្តាញខ្សែទាំងនោះ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន