រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង លើកទី២ ឆ្នាំ២០២០

(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃពុធ  ១២កើត  ខែមាឃ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី០៥  ខែកុម្ភៈ  ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ  មានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង  លើកទី២  ឆ្នាំ២០២០  ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

និងដោយមានការចូលរួមពី  អភិបាល ស្រុកអន្លង់វែង  ប្រធាន មន្ទីរទេសចរណ៍  មន្ទីរសុខាភិបាល  មន្ទីរពាណិជ្ជកម្ម  មន្ទីរវប្បធម៌  និងវិចិត្រសិល្បៈ  មន្ទីរព័ត៌មាន  មន្ទីរអប់រំ  យុវជននិងកីឡា  មន្ទីរបរិស្ថាន  កងកម្លាំងទាំងបីប្រភេទ  នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត   ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់  ច្រកទ្វារព្រំដែនអន្តរជាតិជាំស្រង៉ាំ និងអ្នកពាក់ព័ន្ធទាំងអស់។ គោលបំណងសំខាន់នេះ គឺការពិនិត្យលើ់វឌ្ឍនភាពការងារសម្រេចបានសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អន្លង់វែង លើកទី២ ឆ្នាំ២០២០ រយៈពេល៣ថ្ងៃ នៅថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ២០២០ នាពេលខាងមុខឆាប់ៗនេះ។

យោងតាមស្មារតីនៃកិច្ចប្រជុំនេះ សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ ១.រដ្ឋបាលខេត្តរៀបចំលិខិតអញ្ជើញមន្ទីរអង្គភាពជុំវិញខេត្តចូលរួម ២.ស្រុករៀបចំសៀគ្វីជឹះកង់កំសាន្តតាមសំណើរបស់ឯកឧត្តមវ៉ាត ចំរើន ចំណុចចេញដំណើរនិងដល់ទីតែមួយ ៣.ផែនការសន្តិសុខ សណ្តាប់ធ្នាប់ កងរាជអាវុធហត្ថ វរការពារព្រំដែនគោកលេខ៤០៣ និងស្នងការដ្ឋាននគរបាលខេត្ត ៤.អនាម័យ បរិស្ថាន មុនពិធី និងក្រោយពិធី មន្ទីរបរិស្ថាន ស្រុក កម្លាំង៤១ និង៤០៣ទទួលខុសត្រូវ ៥. គណៈកម្មការប្រកួត ម.អប់រំ និងស្រុករួមគ្នាទទួលខុសត្រូវ ៦. សិស្ស មន្រ្តីរាជការ យុវជន ស្រុកអន្លង់វែងចូលរួមប្រហែល៥៣៨នាក់ និងស្រុកត្រពាំប្រាសាទ១០០នាក់ ៧.មន្ទីរទេសចរណ៍សម្របសម្រួលជាមួយរដ្ឋបាលស្រុក មន្ទីរសុខាភិបាល ផ្តល់ទឹក និងសំឡីអាកុល ៨.មន្ទីរសុខាភិបាល បានត្រៀមឡានសង្រ្គោះចំនួន០ ៣គ្រឿង(ចល័តពីត្រពាំងប្រាសាទ១គ្រឿង) និងត្រៀមមន្រ្តីពេទ្យតាមទីតាំងកំណត់ ៩.បញ្ចូលបន្ថែមកម្មវិធីសិល្បៈក្នុងព្រឹត្តិការណ៍នេះ មន្ទីរទេសចរណ៍រួមជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកសម្របសម្រួល ១០.ស្តង់អាហារថៃ១៥ស្តង់ ស្រុកជាមួយក្រសួងទេសចរណ៍ អ្នកទទួលខុសត្រូវ  ១១.នឹងធ្វើការបិទចរាចរណ៍ឡានដឹកដំឡូងរយៈពេល១ព្រឹក នៃព្រឹត្តិការណ៍ទាំងពីរថ្ងៃ ដើម្បីបង្ការបញ្ហាចរាចរណ៍។

អត្ថបទទាក់ទង