រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីពិភាក្សាដោះស្រាយបញ្ហា ក្រុមហ៊ុន សហគ្រាស បណ្តាអាជីវករដែលប្រកបអាជីវកម្មនៅតាមបណ្តាផ្សារ អាហារដ្ឋាន អាគារធំៗដែលមិនទាន់បានសុំច្បាប់លើកផ្ទាំងប៉ាណូ អាហ្វីស ស្លាកយីហោ របាកាត់ទទឹងផ្លូវតាមទីសាធារណៈក្នុងខេត្តឧត្តរមានជ័យ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (580)

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីពិភាក្សាដោះស្រាយបញ្ហាក្រុមហ៊ុន សហគ្រាស បណ្តាអាជីវករដែលប្រកបអាជីវកម្មនៅតាមបណ្តាផ្សារ អាហារដ្ឋាន អាគារធំៗដែលមិនទាន់បានសុំច្បាប់លើកផ្ទាំងប៉ាណូ អាហ្វីស ស្លាកយីហោ របាកាត់ទទឹងផ្លូវតាមទីសាធារណៈ​ក្នុងខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រធានមន្ទីរព័ត៌មាន  ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ អភិបាលរងក្រុង ស្រុក អនុប្រធានសាខាពន្ធដារខេត្ត នាយកទីចាត់ការអន្តរវិស័យ និងអ្នកពាក់ព័ន្ធនានា។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតលើការគ្រប់គ្រងនិងជម្រុញការផ្តល់សេវាសាធារណៈលើការផ្សព្វផ្សាយពាណិជ្ជកម្មដូចជា៖ ផ្ទាំងប៉ាណូ អាហ្វីស ស្លាកយីហោ របាកាត់ទទឹងផ្លូវតាមទីសាធារណៈប្រកបដោយប្រសិទ្ធភាពជៀសវាងការផ្តល់សេវាជាន់គ្នា ស្របតាមលិខិតបទដ្ឋានគតិយុត្តិរបស់ថ្នាក់ជាតិដែលបានធ្វើប្រតិភូកម្មអំណាចមកថ្នាក់ក្រោមជាតិ។

បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖(១). ការលើកផ្ទាំងប៉ាណូ ត្រូវស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត រួមមានសេវាស្នើសុំទីតាំងលើកផ្ទាំងប៉ាណូ និងផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូស្របតាមប្រកាសប្រតិភូកម្មពីក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (២).ការផ្សព្វផ្សាយពាណិជ្ជកម្មអាហ្វីស ត្រូវស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត រីឯស្លាកយីហោ ត្រូវស្នើសុំនៅការិយាល័យច្រកចេញចូលតែមួយតាមបណ្តាសាលាក្រុង ស្រុក (៣). រដ្ឋបាលខេត្តនឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ពាក់ព័ន្ធនឹងសេវាខាងលើ ដែលពុំទាន់បានសុំច្បាប់ ឬផុតសុពលភាព ត្រូវមកស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ឬការិយាល័យច្រកចេញចូលតែមួយសាលាក្រុង ស្រុក (៤). បង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពាក់ព័ន្ធនឹងសេវានានាខាងលើនេះ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន