រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា លើការស្នើសុំចុះបញ្ជីអាងទឹកចំនួន០៩កន្លែង ស្ថិតក្នុងក្រុងសំរោង ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (639)

នៅព្រឹកថ្ងៃពុធ  ០១កើត  ខែមិគសិរ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី២៧  ខែវិច្ឆិកា  ឆ្នាំ២០១៩  ឯកឧត្តម  ឌី  រ៉ាដូ  អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  បានអញ្ជើញជាអធិបតី  ក្នុងកិច្ចប្រជុំពិភាក្សា លើការស្នើសុំចុះបញ្ជីអាងទឹកចំនួន០៩កន្លែង  ស្ថិតក្នុងក្រុងសំរោង  ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ  និងដោយមានការចូលរួមពី  លោកប្រធានមន្ទីរធនធានទឹក  និងឧតុនិយមខេត្ត  អនុប្រធានមន្ទីរបរិស្ថានខេត្ត អភិបាលរងក្រុង  តំណាងមន្ទីររៀបចំដែនដី  នគរូបនីយកម្ម  សំណង់  និងសុរិយោដីខេត្ត  ប្រធានភូមិបាលក្រុង  នាយកទីចាត់ការអន្តរវិស័យ  និងចៅសង្កាត់  នៅបន្ទប់លេខ១២  សាលាខេត្ត។

ស្របពេលដែលកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាកើនឡើង   មានការអភិវឌ្ឍន៍ខ្ពស់ និងកំណើនប្រជាជន  ដីធ្លីចាប់ផ្តើមហក់ឡើងមានហាងឆេង ដូចគ្នានេះដែរ  អូរ  ត្រពាំង បឹង អាងស្តុកទឹក   ត្រូវបានគេចូលកាន់កាប់រំលោភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន  ដែលធ្វើឱ្យផ្ទៃបឹង  ត្រពាំង  អាងស្តុកទឹក  ត្រូវរួមតូច បន្តិចម្តងៗ ។  ហើយបញ្ហានេះ  យើងទាំងអស់គ្នាត្រូវតែគិតគូរ  ថែរក្សា  ការពារ  ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋទាំងមូលក្នុងខេត្ត។

ជាលទ្ធផល  សម្រេចបាននៅក្នុងកិច្ចប្រជុំនេះ  រួមមាន:

១.ស្នើសុំស្ថិតិបឹង  អាងស្តុកទឹក  ភ្ជាប់ជាមួយផែនទី  នៅក្នុងភូមិសាស្ត្រក្រុងសំរោង

២.បង្កើតក្រុមការងារធ្វើការកំណត់ផ្ទៃបឹង  ក្នុងខេត្តឧត្តរមានជ័យ

៣.ស្នើដល់អាជ្ញាធរមូលដ្ឋាន  ក្រុង  សង្កាត់  ភូមិ  ត្រូវយកចិត្តទុកដាក់ខ្ពស់  ពាក់ព័ន្ធនឹងការគ្រប់គ្រងផ្ទៃអូរ  បឹង  និងអាងស្តុកទឹក  ជាពិសេសអាជ្ញាធរភូមិ  សង្កាត់  ដែលជាអ្នកនៅផ្ទាល់ក្នុងមូលដ្ឋានរៀងៗខ្លួន

៤.កំណត់យកថ្ងៃទី២៩  ខែវិច្ឆិកា  ឆ្នាំ២០១៩  ចុះកំណត់ព្រំអាងស្តុកទឹកណ្តែក  ស្ថិតនៅសង្កាត់សំរោង  ក្រុងសំរោង  ខេត្តឧត្តរមានជ័យ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 7 ថ្ងៃមុន