រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃអង្គា ទី១០កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នំា២០១៩ ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោកនាយករដ្ឋបាលស្តីទី បានដឹកនាំមន្រ្តីទីចាត់ការជំនាញនៃរដ្ឋបាលខេត្ត ជួបប្រជុំពិភាក្សាអំពីកា​ររៀបចំពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិជាមួយប្រតិភូ​ក្រសួងមហាផ្ទៃ  ដឹកនាំដោយឯកឧត្ដម  អ៊ឺម សួរ  អគ្គលេខាធិការរង គណៈកម្មា​​ធិការ​នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៅសាលប្រជុំលេខ១២ សាលាខេត្ត ។

ដោយកិច្ចប្រជុំនេះបានពិភាក្សាទៅលើសេចក្តីព្រាងកម្មវិធី កិច្ចពិភាក្សាជាមួយរដ្ឋបាលខេត្ត និងបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពីហិរញ្ញប្បទានសហប្រតិបត្តិការ និងអង្គការមិនមែនរដ្ឋាភិបាល ។

អត្ថបទទាក់ទង