រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យដឹកនាំមន្រ្តីរាជការជុំវិញខេត្ត រួមទាំងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០១ នៅវត្តប្រសាទរាជាសំរោង

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (521)

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងមន្ដ្រី រាជការមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងពុទ្ធបរិស័ទ្ទបានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅក្នុងវត្តប្រសាទ​រាជា​សំរោង ដែលស្ថិតនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ​២០១៩នេះ។ ក្នុងនោះ ឯកឧត្ដម ប៉ែន កុសល្យ បានមាន​ប្រសាសន៍​លើកឡើងថា ពិធីបុណ្យ ភ្ជុំបិណ្ឌ គឺជា ពិធី បុណ្យ ប្រពៃណី ដ៏ ធំ មួយ ក្នុងចំណោម ពិធី បុណ្យ ផ្សេងៗ ទៀត របស់ខ្មែរ ដែលតាំងពីបូរមបូរាណកាលមករហូត ដល់ សម័យ បច្ចុប្បន្ននេះ ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យនេះ មិនដែល​អាក់ខានម្តងណា ឡើយ។

ឯកឧត្ដមបន្តថាពិធីបុណ្យភ្ជំបិណ្ឌ នេះ ធ្វើឡើង គឺដើម្បី​ឩទ្ធិស ផល្លានិសង្ឃ ជូនចំពោះដូនតា  បុព្វការីជន បងប្អូនសាច់ញាតិ ទាំង០៧សន្តានដែលបានចែកឋានទៅ ហើយទទួលនូវកុសល ដែលកូនចៅបានឩទ្ធិសអោយ និងការចូលរួមចំណែក លើក ស្ទួយ ព្រះពុទ្ធសាសនា ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌  ដើម្បី បង្កើត នូវ សាមគ្គីភាព សាមគ្គី ធម៌ផងដែរ។

យ៉ាងណាម៉ិញ អភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវទៅ​ដល់​ពុទ្ធបរិស័ទទាំងអស់ ដែលមានជំនឿទៅលើព្រះពុទ្ធ​សាសនា សូមបន្ត ចូលរួមធ្វើបុណ្យដាក់ទាន ជួយកសាង​វត្ត​អារាមសាលារៀន ជាពិសេសកសាង នូវអំពើល្អ ឲ្យបាន​គ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិយើង ក្លាយទៅជា សង្គមដែលគ្មានអំពើហិង្សានិងជាសង្គមដែលមានការសន្តោសប្រណី ដល់គ្នាទៅវិញទៅមក។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 7 ម៉ោងមុន