រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ

ដោយ nemsopheaktra@oddarmeanchey.gov.khចំនួនទស្សនា (621)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនំាកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានសមាសភាពអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នៅសាលាប្រជុំសាលាខេត្ត។

បន្ទាប់ពីសមាជិក សមាជិកានៃអង្គប្រជុំបានធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៃការអនុវត្តការងារ ក៏ដូចជាបញ្ហាប្រឈមនានា ដែលបានជួបប្រទៈកន្លងមក ឆ្លៀតក្នុងឳ្យកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់​សមត្ថ​កិច្ចនៃកង​កម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍​ដែលកើត មានឡើង​នៅ​​តាមមូលដ្ឋានក្នុង​ខេត្តឧត្តមានជ័យ ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការ ជម្រុញលើការអនុវត្តនូវ​គោលនយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព ក្នុងការធានាឳ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ ជាពិសេសក្នុងឪកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិដ៏ធំសម្រាប់ពលរដ្ឋកម្ពុជាខាងមុខនេះ ម៉្យាងទៀតត្រូវក្តាប់ឲ្យបាននូវរា​ល់​ស​​​មាសភាព ដែលតែងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន សំខាន់បងធំ បងតូច ការជួញដូរផ្លូវភេទ គ្រឿងញៀន និង បទល្មើសព្រៃឈើ និង នេសាទជាដើម ។ ឯកឧត្តមប៉ែន កុសល្យ ក៏បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាធានាឳ្យបាននូវ សុវត្ថិភាព សន្តិសុខ ដោយបានសង្កត់ធ្ងន់ ចំពោះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រមទាំងបង្កើន នូវការត្រួតពិនិត្យនូវ​អាវុធជាតិ​ផ្ទុះឲ្យបានជាប្រចាំ ក្នុងធានាសន្តិសុខ សុវត្ថិភាព​ជូន​ដល់​​ប្រជាពលរដ្ឋ ព្រមទាំងសូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជាអាជីវករ ពណិជ្ជករ ក្នុងក្រុងសំរោង ចូលរួមធ្វើអនាម័យ បរិស្ថានក្រុង និង ការថែរក្សាសុវត្ថិភាព សន្តិសុខ ទ្រព្យសម្បត្តិ​របស់ខ្លួន ដូចជាការចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីជំរុញលើកិច្ចការអភិវឌ្ឍសង្គមជាតិ ៕

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 5 ថ្ងៃមុន