រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩

នៅរសៀលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២១៩នេះ ស្ថិតក្នុងពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្ដម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខត្តខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ស្ថិតក្នុងពិធីនោះ ឯកឧត្ដម ឌី រ៉ាដូ  បានមានប្រសាសន៍ថាការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និងពង្រីក ដោយយើងមានកីឡាករកីឡាការិនី ពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់ តាមបណ្តា ឃុំ ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។

ឯកឧត្ដម បានបន្តថា ការឈ្នះរបស់យើងត្រូវតែផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត។

ឯកឧត្ដម  ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សក៏ដូចជា យុវវ័យទាំងអស់ ត្រូវនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សក៏ដូចជាយុវជន ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ។

បើយោងតាមរបាយការណ៍សង្ខេបរបស់លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា វិញ្ញាសារកីឡាបាល់ទះ ដែលជាប់ចំណាត់ថ្នាក់លេខ០១ សម្រាប់បុរស បានទៅលើស្រុកអន្លង់វែង ចំណែកនារី បានលើក្រុងសំរោង និងវិញ្ញាសារបាល់ទាត់ ដែលជាប់ចំណាត់ថ្នាក់លេខ០១ សម្រាប់បុរសបានទៅលើក្រុងសំរោង និង នារី បានទៅលើស្រុកចុងកាល់ វិញ្ញាសារអត្តពលកម្ម ចំណាត់ថ្នាក់លេខ០១ សម្រាប់បុរស បានទៅលើស្រុកចុកាល់ និងនារី បានទៅលើស្រុកបន្ទាយអំពិល និងវិញ្ញាសារកីឡាប៉េតុង ចំណាត់ថ្នាក់លេខ០១ សម្រាប់បុរសបានទៅលើក្រុងសំរោង និងនារី បានទៅលើក្រុងសំរោង ផងដែរ៕

អត្ថបទទាក់ទង