រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំពិធីក្រុងពលីជុសជុល អគាររដ្ឋបាលខេត្ត ដើម្បីកែលម្អសោភ័ណ្ឌភាព និងបង្ករភាពងាយស្រួលក្នុងការបំពេញការងាររបស់មន្រ្តីរាជការ៖

ដោយ nemsopheaktra@oddarmeanchey.gov.khចំនួនទស្សនា (531)

នៅព្រឹកថ្ងៃសុក្រ៨កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទំាង ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនំាមន្រ្តីរដ្ឋបាលខេត្ត រៀបចំធ្វើពិធីក្រុងពលី ក្នុងគោលបំណងដើម្បីជុសជុលដំបូលអគារសាលាខេត្ត​ ក៏ដូចជាការលាបថ្នំាថ្មី រៀបចំបន្ទប់ការិយាល័យធ្វើការរបស់មន្រ្តី និងរៀបចំបំពាក់អំពូល ភ្លើងមន្ថែម ដើម្បីកែលម្អសោភ័ណ្ឌភាពអគារ និងជួយបង្ករភាពងាយស្រួលដល់មន្រ្តីក្នុងការបំពេញកិច្ចការងារ ដើម្បីបប្រើសេវារដ្ឋបាល​ និងសេវាសាធាណៈ​អោយ​កាន់​តែមានភាពល្អប្រសើរ ដោយពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកទំទាវសមាជិកក្រុមប្រឹក្សា នាយក នាយករងរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីរាជការសាលាខេត្ត ដោយពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅបរិវេណមុខអគាររដ្ឋបាលខេត្ត ។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរ និងជម្រុញអោយមន្រ្តីរដ្ឋបាលខេត្ត ទំាងអស់ខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារបន្ថែមទៀត និងត្រូវផ្តល់សេវាអោយបានឆាប់រហ័ស ក្នុងសេចក្តីថ្លៃថ្នូរមានក្រមសីលធម៌ វិជ្ជាជីវៈមានកិច្ចសហកា មានទំនាក់ទំនង ល្អជាមួយថ្នាក់ដឹកនំា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីអោយសេវារដ្ឋបាលខេត្ត មានការអភិវឌ្ឍ ទំាងរចនាសម្ព័ន្ធ បច្ចេកទេស និងគុណភាព អោយកាន់តែប្រសើជាងមុន ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 12 ម៉ោងមុន