រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វេទិកាសន្ទនារវាង សម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ខេត្តឧត្ដរមានជ័យ

ដោយ nemsopheaktra@oddarmeanchey.gov.khចំនួនទស្សនា (475)

ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំ វេទិកាសន្ទនារវាងវេទិការសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ខេត្តឧត្ដរមានជ័យ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាន នូវក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃវេទិការសម្ព័ន្ធស៊ីវិល ព្រមទំាង ឯកឧត្ដម ហួន វ៉ាន់និត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនោះក៏មានការ​អញ្ញើញចូលរួមពី តំណាងក្រុមការងារក្រសួង តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងលោក លោកស្រី តំណាងអង្គការ សមាគម សហជីព និងសហគមន៍​នានានៅក្នុងខេត្តជាច្រើននាក់ផងដែរ ដែលពិធីនេះបានប្រព្រឹត្ត​ធ្វើឡើង​នៅ សាលប្រជុំសាលាខេត្ត។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តឧត្ដរមានជ័យ បានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកប​ទៅដោយ​ចីរភាពកម្ពុជា ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិលត្រូវបំពេញ ដើម្បីឈានទៅ​បង្កើត​ភាពជា​ដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ និងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅកម្ពុជា។

នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង រួមទាំង សំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា និងបង្កើតភាព ជាដៃគូដោយ ឆន្ទៈស្មោះត្រង់រវាងគ្នានឹងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន