រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃកិច្ចការរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងការិយបច្ឆេទឆ្នាំ២០១៨

ដោយ nemsopheaktra@oddarmeanchey.gov.khចំនួនទស្សនា (365)

នៅព្រឹកថ្ងៃពុធ៦កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហួន វ៉ាន់និត អភិបាលខេត្តស្តីទី បានជួបសំណេះជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានីខណ្ឌ និងខេត្ត ក្នុងគោលបំណងស្តីពីការចុះតាមដានត្រួតពិនិត្យ វាយតម្លៃកិច្ចការរដ្ឋបាលខេត្តក្នុងការិយបច្ឆេទឆ្នាំ២០១៨ ដឹកនាំដោយ លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានីខណ្ឌ និងខេត្ត និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើនៅសាលប្រជុំសាលាខេត្ត ។

នាឳកាសនោះ ឯកឧត្តម ហួន វ៉ាន់និត អភិបាលខេត្តស្តីទី បានមានប្រសាសន៍រលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរដ្ឋបាលខេត្ត រួមទំាងអាជ្ញាធរគ្រប់ជាន់ថ្នាក់បាន ខិតខំប្រឹងប្រែងធ្វើការ អភិវឌ្ឍន៍ខេត្ត លើគ្រប់វិស័យ ដើម្បីបម្រើទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនាមអាជ្ញាធរខេត្តក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ អគ្គនាយកដ្ឋាន កិច្ចការរដ្ឋបាលរាជធានីខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ ដែលបានធ្វើការចុះតាមដានត្រួតពិនិត្យ វាយតម្លៃកិច្ចការរដ្ឋបាលខេត្តក្នុងការិយបច្ឆេទ ២០១៨នាពេលនេះ។ ជាពិសេសក្នុងការផ្តល់អនុសាសន៍ ក្នុងន័យដើម្បីស្ថាបនា និងកែលំអ បង្កើនភាពខ្លាំង និងបទពិសោធន៍មួយចំនួន ទៀតរបស់ រដ្ឋបាលខេត្ត ដើម្បីយកទៅប្រៀបធៀបជាមួយបណ្តារាជធានី ខេត្តទាំង២៥ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានីខណ្ឌ និងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គោលបំណង ស្តីពីការចុះតាមដានត្រួតពិនិត្យ វាយតម្លៃកិច្ចការរដ្ឋបាលខេត្តក្នុងការិយបច្ឆេទ២០១៨ ដែលពាក់ព័ន្ឋទៅនឹងវិស័យរបស់រដ្ឋបាល។ មានគោលដៅ ពង្រឹងប្រពន្ធ គ្រប់គ្រងរដ្ឋនៅថ្នាក់ក្រោមជាតិឪ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សា្មរតីការទទួលខុសត្រូវក្នុងការវត្តតួនាទីភារ កិច្ចឳ្យស្រប តាមគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសដើម្បីពិនិត្យទៅលើការអនុវត្តន៍មុខងារនៃការផ្តល់សេវារដ្ឋបាល និងសេវាសារធារណៈនានា និងពិនិត្យមើលវិសាលនៃគុណភាពមុខងារនៃការរៀបចំទុកដាក់សំណុំឯកសារលិខិតស្នាមរដ្ឋបាល និងលិខិបទដ្ឋានគតិយុទ្ធនានា និងពិនិត្យមើល      ការ ងារផ្សេងៗជាចាំបាច់ និងដើម្បីពង្រឹងនៅការកែលំអរពីឆ្នាំមុនដែលបានរកឃើញ ដែលបានវិវត្តន៍ជាសាវ័ន្តនៃការប្រែប្រួលឆ្លើយតបទៅ នឹងកាវិវត្តន៍ទៅនឹងការផ្ទេ រមុខងារតួនាទីរបស់ថ្នាក់ជាតិ។ក៏ដូចជាកា ប្រមូលផ្តុំនូវបញ្ហាលំបាក និងសំណូមពរផ្សេងៗរបស់មន្ត្រី និងអាជ្ញាធរខេត្តមក សិក្សាស្រាវជ្រាវ និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងពាំនាំនូវសំណូមពរនានារបស់អាជ្ញាខេត្តជូនដល់ក្រសួង ឫស្ថាប័នពាក់ព័ន្ធ។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 12 ម៉ោងមុន