រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរខេត្តឧត្តរមានជ័យបានជួបប្រជុំដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន៣១គ្រួសារ ករណីវិវាទដីធ្លីនៅចំណុចក្តាន់ធំ ភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដោយ nemsopheaktra@oddarmeanchey.gov.khចំនួនទស្សនា (351)

នៅព្រឹកថ្ងៃអង្គា៥កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២០៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរង​នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធដើម្បី ជួបប្រជុំជាមួយ ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលបានតវ៉ារឿងវិវាទដីធ្លីនៅចំណុចក្តាន់ធំ ភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដោយក្នុងករណីនេះប្រជាពលរដ្ឋដែលបានមកធ្វើការតវ៉ា មួយចំនួនពួកគាត់ក៏បានទទួល ដីគោល នយោបាយ ចំនួន២ហិកតា ក្នុងមួយគ្រួសារ​រួចហើយ គឺដីដែលរដ្ឋបានធ្វើការដកហូតពី ក្រុមហ៊ុន អង្គរស៊ូហ្គឺ ដើម្បីធ្វើការបែងចែកជាដីសម្បទានសង្គមកិច្ច។ ដោយឡែកប្រជាពលរដ្ឋទំាង​៣១គ្រួសារ ដែលមកធ្វើការតវ៉ានេះដោយពួកគាត់បានលើកឡើងថា ទីតំាងដីដែលធ្វើការបែងចែកនេះពុំមាន ទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម និងនៅមាន​​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ឌី រ៉ាដូ ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះបញ្ហាទាំងពីរដែល ពលរដ្ឋ ទំាង៣១គ្រួសារបានលើកឡើងនេះ  ក្នុងនាម ឯកឧត្តមផ្ទាល់ ក៏ដូចក្នុងនាមអាជ្ញាធរ ខេត្តតែងតែគិតគួរ និងយកចិត្តទុកដាក់ចំពោះកង្វល់របស់បងប្អូន ហើយនឹងចាត់អោយមន្ទីរជំនាញ ពាក់ព័ន្ធឱ្យចុះពិនិត្យ ដើម្បីសិក្សា និងរកដំណោះស្រាយជូនពួកគាត់។

បើតាមការបញ្ជាក់របស់ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាកន្លងមក​​ប្រជាពលរដ្ឋ បានទៅប្រកបរបរកសិកម្ម នៅក្នុងដីក្រុមហ៊ុនអង្គរសូហ្គឺ ដែលជាដីរបស់រដ្ឋ។ក្រោយមកអាជ្ញាធរខេត្តបានបាន​ធ្វើការបែង​ចែកដីសម្បទារ ឲ្យទៅ​ប្រជាពលរដ្ឋ ចំនួន៤១២គ្រួសា ដោយក្នុងមួយគ្រួសារទទួល០២ហិចតា ពួកគាត់ក៏ព្រមទទួលសំណើរនេះដែរ ប្រជាពលរដ្ឋ ៣១គ្រួសារនេះ ក៏មាន១៩គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ចនេះដែរ និង២២គ្រួសារទៀត បានអះអាងគ្មានដីសម្រាប់បង្ករបង្កើន សូម ឲ្យអាជ្ញាធរ​រក​ដីជូនពួ​កគាត់ផង។ ប្រជាពលរដ្ឋដែលទទួលបានដីសម្បទារសង្គមកិច្ចរួចហើយ តែពួកគាត់ទាមទារ យកដីរបស់ពួកគាត់វិញ (យកទាំងពីរ)ដោយដីទាំងនោះ ត្រូវធ្វើជាដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋមកពីស្រុកក្រូចឆ្មាអស់ទៅហើយ។

ឯកឧត្ដម ឌី រ៉ាដូ បានបន្តលើកឡើងថា ចំពោះករណីប្រជាពលរដ្ឋដែលពុំមានដី សម្រាប់ ប្រកបរបរ កសិកម្មពិតប្រាកដ ឯកឧត្តមបានសំណូមពរ​ដល់ពួកគាត់ឱ្យមកដាក់ពាក្យស្នើ សុំដីសម្បទាន សង្គមកិច្ច តាមរយៈអាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុងដើម្បីដាក់មកគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្នុងការពិនិត្យ និងដោះស្រាយជូន។

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 5 ថ្ងៃមុន