រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អបអរសាទរ វិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស លើជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ

  • 1.6ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វិទ្យាល័យ ហ៊ុន សែនឧត្តរមានជ័យ បានរៀបចំពិធីអបអរសាទរ ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ វិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ ចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ  អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត  ក្នុងនោះក៏មានការអញ្ជើញចូលរួមពី  ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង១,០០០នាក់។

លោក អៃ សុគន្ធ នាយកសាលាវិទ្យាល័យ ហ៊ុន សែនឧត្តរមានជ័យ  បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដែលជាវិស័យអាទិភាពនៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានសម្តែងការអបអរសាទរចំពោះការទទួលបានពានរង្វាន់ នៃវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានពានរង្វាន់ អង្គភាពផ្តល់សេវាសាធារណៈគម្រូ និងធ្វើការផ្តាំផ្ញើទៅអង្គភាពទទួលជ័យលាភីទាំង២ខិតខំបន្តទៀតដើម្បីការពារពានរង្វាន់របស់ខ្លួន និងអង្គភាពផ្សេងៗទៀតដែលមិនទាន់បានទទួលជ័យលាភីក៏ត្រូវខិតខំប្រលងប្រណាំងយកជ័យលាភីឲ្យបានដូចគេ ផងដែរ។

ឯកឧត្តម បានបន្តថា បន្ទាប់ពីបានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការគ្រប់គ្រង កាផ្តល់សេវាសាធារណៈគំម្រូក្នុងវិស័យអប់រំ និងសុខាភិបាល នៅរាជធានីភ្នំពេញរួចមក ក្នុងនោះផងដែរ ខេត្តឧត្ដរមានជ័យ មានមោទនៈភាពមួយ ដែលបានទទួលជ័យលាភីលេខ០២ លើវិស័យអប់រំ ដែលបានទៅលើវិទ្យាល័យហ៊ុន សែន ឧត្ដរមានជ័យ  និងវិស័យសុខាភិបាលទទួលបានចំណាត់ថ្នាក់លេខ០៤ នៃ(កម្រិត០២)បានមកលើមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ៕

អត្ថបទទាក់ទង