រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

សាខាសមាគមនារីខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកជំទាវ ហេង សំអាន ឧត្ដមភរិយា ឯកឧត្ដម ប៉ែន កុសល្យ ប្រធានកិត្តិយស បាននាំយកអំណោយចែកជូនសមាជិកសមាគនារីដែលបានសម្រាកលំហែមាតុ និងគ្រួសារក្រីក្រចំនួន២គ្រួសារនៅក្រុងសំរោង

  • 1.3ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សាខាសមាគមនារីខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកជំទាវ ហេង សំអាន ឧត្ដមភរិយា ឯកឧត្ដម ប៉ែន កុសល្យ ប្រធានកិត្តិយស អមដំណើរដោយ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារី ព្រមទាំង លោកស្រីសមាជិកទាំងអស់ បានចុះសួរសុខទុក្ខលោកស្រី ញ៉េន រស្មី សមាជិកសមាគនារីដែលបានសម្រាកលំហែមាតុ បានឧបត្ថម្ភជាសម្ភារៈ ដូចជា ទឹកដោះគោឆៅ ២ឡូ សាប៊ូដុសខ្លួន ២ដប ខោទឹកនោម ២ដុំធំ ក្រដាសអនាម័យ ២ដុំ និងថវិកា ៣៩០,០០០៛ ។

បន្ទាប់មក លោកជំទាវ បានចុះសួរសុខទុក្ខដល់ស្រ្តីក្រីក្រ ចំនួន ២ គ្រួសារ នៅក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ គ្រួសារទី១ លោកយាយ ជូរ ឈឿប មានអាយុ ៥៥ឆ្នាំ ជាស្រីមេម៉ាយ ចិញ្ចឹមកូនស្រីពិការភាពពីកំណើត អាយុ២៧ឆ្នាំ និងគ្រួសារទី២ លោកយាយស៊ុន លី អាយុ ៦៥ឆ្នាំ ជាស្រីមេម៉ាយមានជំងឺប្រចាំកាយរស់នៅជាមួយចៅប្រុសពិការភាពមានអាយុ ១៦ឆ្នាំ ហើយក្នុងមួយគ្រួសារ ទទួលបាន សម្ភារះកាកបាទក្រហម១ឃីត ភេសជ្ជះហ្វ្រេសសុី ១កេស ប៊ូស្រ្តង១កេស និងថវិកា ១៥០,០០០៛ ។

អត្ថបទទាក់ទង